Post News Media ព័ត៌មានជាតិ ឪពុកលេងស្ដាយអ...

ឪពុកលេងស្ដាយអាវស្រាបៀរកម្ពុជា ចាប់រំលោភកូនស្រីបានសម្រេច

ក្រចេះ: បុរសជាឪពុកម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរហូតបានសម្រេច ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្រែល្អក់ ក្នុងភូមិស្រែស្បូវ ស្រុកសំបូខេត្តក្រចេះ ក្រោយពេលម្តាយក្មេងស្រីរងគ្រោះ ប្តឹងមកនគបាលមូលដ្ឋានប៉ុសិ៍ក្បាលដំរីរួចមក។

ជនសង្ស័យជាឪពុកចុង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មាស មន អាយុ៤០ឆ្នាំ មានស្រុកកំណើត ភូមិដូនមាស ឃុំសំបូរស្រុកសំបូរ ខេត្តក្រចេះ និងពាក់អាវស្រាបៀរកម្ពុជា បែបស្តាយថ្មី។ ចំណែងក្មេងស្រីរងគ្រោះមានឈ្មោះ ន.ស.រ អាយុ១៣ឆ្នាំ ត្រូវឪពុកចុងចាប់រំលោភ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៧ ខែឧសភា ក្នុងព្រៃសហគមន៍មួយកន្លែង នៅស្រុកសំបូរ។

ក្រោយពេលរំលោភរួចជនសង្សយ័បានគំរាមសម្លាប់ក្មេងស្រីរងគ្រោះ បើហ៊ានប្រាប់រឿងដល់ម្តាយ។ ជនសង្ស័យត្រូវបាននគរបាលបន្តសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

photo_2016-05-31_18-09-30

photo_2016-05-31_18-09-33

photo_2016-05-31_18-09-46