សៀមរាប: ភរិយាស្វាមីបរទេសមួយគូ បានដឹកដៃគ្នាមកសាងភាពផ្អែមល្ហែម និងថតរូបសកម្មភាពស្នេហ៍ស្នងល្អូកល្អើន បង្ហោះពាសពេញបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាចែកចាយបន្ត តាមរយៈម្ចាស់ អាខោណ Ploy Kbal Thom ក្នុងគោលបំណងផ្សព្វផ្សាយ ធ្វើឱ្យពិភពលោកស្គាល់ នូវវីរភាព នៃសំណង់ស្ថាបត្យកម្មដូនតាខ្មែរ នាសម័យបុរាណកាល បន្សល់ទុក សម្រាប់កុលបុត្រធីតាខ្មែរ ជំនាន់ក្រោយ។
ស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ត្រូវបានគេស្គាល់ឈ្មោះថា Mauricio និង Monica សញ្ជាតិ Mixico ទើបនឹងរៀបអាពាហ៍ពិពាហ៍រួចរាល់ថ្មីៗហ្នឹង ចាប់អារម្មណ៍មកធ្វើដំណើរទស្សនាចរ ក្នុងន័យក្រេបច័ន្ទ្រទឹកឃ្មុំ ក្រោយថ្ងៃរៀបការ វាជាសារមួយ ជួយញ៉ាំងឱ្យពិភពលោក ស្គាល់ប្រាសាទអង្គរវត្ត នៃព្រះរាជាណាចក្រកម្ពុជា ច្បាស់ឡើងបន្ថែមទៀត សង្ឃឹមថា អាចជួយឱ្យមានកំណើនភ្ញៀវទេសចរណ៍ កើនតួរលេខ ផងដែរ៕
សូមអញ្ជើញរីករាយទស្សនា នូវបណ្តារូបភាព និងភាពផ្អែមល្ហែមរបស់គូស្នេហ៍នេះ៖
មតិយោបល់