ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យុវតីម្នាក់ភ្ញាក់ស៊ីផ្លេរថយន្តធុនធំ ដួលម៉ូតូបោកក្បាលនិងថ្នល់ស្លាប់

ឧត្តរមានជ័យ: យុវតីសិស្សសាលាម្នាក់ ពេលកំពុងតែជិះម៉ូតូចេញពីសាលារៀនបានបន្តិច ត្រូវរថយន្តធុនធំ ស៊ីផ្លេពីក្រោយ ភ្ញាក់កាច់ចង្កូតម៉ូតូដួលបោកក្បាលថ្នល់ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ ខាងលិចសាលាវិទ្យាល័យហ៊ុន សែន ត្រពាំងប្រាសាទ ប្រហែល៥០០ម៉ែត្រ ទល់មុខសាលាស្រុកថ្មី ស្ថិតនៅក្នុងភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា យុវតីរងគ្រោះ ឈ្មោះ ខាន់ ដាវ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រះជ្រៃ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាសិស្សសាលាវិទ្យាល័យហ៊ុន សែន ត្រពាំងប្រាសាទ ត្រូវបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

IMG_3304

IMG_3305

IMG_3306

IMG_3307

IMG_3308

មតិយោបល់