កណ្តាលៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ជនជាតិចិននោះហើយក្រោមបទចោទប្រកាន់« បង្កើតប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលដំណើរការជាមួយបណ្តាញទូរគមនាគមន៍សម្រាប់ប្រើប្រាស់ក្នុងគោលបំណងគេចវេសពីការទូទាត់ប្រាក់ និងកេងចំណេញលើបរិមាណនៃការផ្តល់សេវាទូរគមនាគមន៍ » តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។
បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិនយ័ជាប្រាក់២លានរៀល ទៅ១០លានរៀលរៀល។
លោកទិន សុចិត្រា ព្រះរាជអាជ្ញាររងបានបញ្ជាក់ថា សំណុំរឿងបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរសម្រេចចេញដីការឃុំខ្លូនបណ្តោះអាសន្នហើយ។
ប្រពឹ្រត្តនៅចំណុចសណ្ឋាគារ ត្រានីកា ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។
សូមរំលឹកថា ហេតុការណ៍ចុះប្រតិបត្តិការណ៍ឆែកឆេរ និងធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៧ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នៅចំណុច បន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារត្រានីកា ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ZHU CHULE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន មានទីលំនៅ៖ FUJIAN ប្រទេសចិន ។កាន់លិខិតឆ្លងដែនលេខ ៖G 51567813។
វត្ថុតាងចាប់យក៖ ឧបករណ៍បន្ទះស្តើង ពណ៌ខៀវ ០៤ ក្នុង០១បន្ទះ មានអង់តែន ពណ៌ខ្មៅចំនួន ០៨ដើម ,ឧបករណ៍មានភ្លើង ពណ៌បៃតង ទទួលខ្សែ ពីបន្ទះស្តើង ទាំង០៨ ចំនួន០១ ,ឧបករណ៍ ពណ៌ ស ម៉ាក King tel មានភ្លើងតូច ០៥គ្រាប់ ចំនួន ០១ ,វ៉ាលីស ពណ៌ខៀវក្រម៉ៅ មានដៃអូស ចំនួន ០១ ,ម៉ូតូ ០១គ្រឿង ម៉ាក គ្លីក ពណ៌ក្រហម
ស្លាកលេខ ភ្នំពេញ 1R-2104 ។
នគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា: តាមការបំភ្លឺ របស់មេការសណ្ឋាគារ បានបំភ្លឺថា ជនជាតិចិនខាងលើបានជិះម៉ូតូ ម៉ាក គ្លីក ពណ៌ឈាមជ្រូក មកជួលសណ្ឋាគារត្រានីកា បន្ទប់លេខ
៣០៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១១និង៣០នាទី។ លុះដល់ម៉ោង៤និង១៧នាទីល្ងាច ជន
សង្ស័យខាងលើ បានចាកចេញដោយមធ្យោបាយដដែល ហើយមិនបានត្រឡប់មកវិញឡើយ។ ដោយបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញដឹកនាំដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះធ្វើកិច្ចការស្រាវជ្រាវបន្ត តាមឃ្លាំមើល ជាមួយ មេការសណ្ឋាគារត្រានីកា។ នៅថ្ងៃទី២៨ សីហា ២០១៧ វេលាម៉ោង៧ បានវិលត្រឡប់ចូលមក ដល់សណ្ឋាគារ វិញ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរបន្ទប់ ចាប់យកវត្ថុតាង ឧបករណ៍ពាក់ព័ន្ធ ដោយមានការ ដឹកនាំ និងកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជារង ទិន សុចិត្រា បានការចូលរួមសហការ របស់សណ្ឋាគារត្រានីកា៕
មតិយោបល់