ភ្នំពេញៈ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន។ ព្រះករុណា នឹងយាងត្រឡប់មកវិញនៅថ្ងៃទី០៤ ខែមិថុនា៕
មតិយោបល់