ព័ត៌មានជាតិ

របួស​ម្រាមជើង​របស់​កីឡាករ Van Persie គម្រាមកំហែង​ដល់​ការប្រកួត​ជម្រុះ​របស់​ហូ​ឡង់​

​របួស​ម្រាមជើង​របស់​កីឡាករ​ខ្សែប្រយុទ្ធ​របស់​បិសាច​ក្រហម​នៅ​តែ​បន្ត​នៅ​ឡើយ​នៅពេល​ដែល​ហូ​ឡង់​នឹង​ទទួល​ជំនួប​ជាមួយ​នឹង​ហុងគ្រី​នៅក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់ 2014 FIFA World Cup ហើយ​គេ​ជឿជាក់​ថា​កីឡាករ​រូប​នេះ​នឹង​អវត្តមាន​មិនបាន​ជួយ​ចូលរួម​ក្រុម​នោះ​ទេ​។​
Van Persie
​កីឡាករ Van Persie ធ្លាប់បាន​និយាយ​ទៅកាន់​សន្ន​សិត​កាសែត​មួយ​ក្រោយ​ការរង​របួស​ម្រាមជើង​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់​រវាង​ក្រុម Manu ជាមួយនឹង Shakhtar Donetsk កាលពី​សប្តាហ៍​មុន​ថា​លោក​មាន​អារម្មណ៍​ថា​ដូចជា​បាក់ឆ្អឹង​ម្រាមជើង​ហើយ​ក្រោយ​ការគ្រោះថ្នាក់​ភ្លាមៗ​តែ​សំណាងល្អ​ក្រោយ​ការពិនិត្យ​ពី​សំណាក់​គ្រូពេទ្យ​គឺ​ម្រាមជើង​មិនបាន​បាក់​នោះ​ទេ​។​

​គួរបញ្ជាក់​ថា​Van Persie​ក៏​ធ្លាប់​ត្រឡប់​ចូល​ការប្រកួត​ឡើងវិញ​ដែល​កាលពី​យប់​ថ្ងៃ​សៅរ៍​ជាមួយនឹង Sunderland នៅក្នុង​ការប្រកួត​ក្នុង​លី​ក​តែ​លោករ​បួស​ហាក់ដូចជា​មិនទាន់​ជា​សះស្បើយ​នៅឡើយ​ទេ​។​ទោះបីជា​យ៉ាងណា​ក៏ដោយ​កីឡាករ​រូបនេះ​បាន​បកស្រាយ​យ៉ាងច្បាស់​ថា​ការ​ចូល​លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​ជាមួយនឹង​ហុងគ្រី​ខ្លួន​នឹង​សម្រេច​ចិត្ត​នៅ​តំណាក់​ចុងក្រោយបង្អស់​នៅពេល​ដែល​ថ្ងៃ​ប្រកួត​ឈាន​ចូល​មក​ដល់​៕​

មតិយោបល់