ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតថ្នាំញៀន៣៦៤គ្រាប់

កោះកុងៈ កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ០១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យពីរនាក់ ទី១ ឈ្មោះ ស៊ីម សុន ភេទស្រី អាយុ៥៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចប្បន្ន ភូមិ ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ២.ឈ្មោះ នន់ សារី ភេទប្រុស អាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចប្បន្ន ភូមិ ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

វត្ថុតាងចាប់យករួមមាន៖ ១. ម្សៅក្រាមពណ៌សថ្លាចំនួន៩ កំណាត់ទុយោ មានទម្ងន់ស្មើ៣.២៤ ក្រាម ២. ថ្នាំយ៉ាម៉ាគ្រាប់ចំនួន ៣៦៤គ្រាប់ ៣. ទូរស័ព្ទដៃចំនួន ០១គ្រឿង ៤.ដាវសាម៉ូរ៉ៃចំនួន ០១ដើម ។

ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី ៕

photo_2016-06-01_18-16-21photo_2016-06-01_18-16-23photo_2016-06-01_18-16-27

មតិយោបល់