ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងជើងសរសើរថា លោក Trump ជាអ្នកនយោបាយដែលមានប្រាជ្ញា

កូរ៉េខាងជើង: យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០១ មិថុនានេះ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានសាទរចំពោះបេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សសាធារណរដ្ឋលោក Donald Trump ថា ជាអ្នកនយោបាយដែលមានប្រាជ្ញា ដែលអាចជាការល្អសម្រាប់កូរ៉េខាងជើង។

ការបោះពុម្ពផ្សាយនៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃនេះ បាននិយាយថា មកដល់ពេលនេះ ការប្រមើលមើលឃើញថាលោកអាចក្លាយជាបេក្ខជនប្រធានាធិបតី។ ក្នុងពេលថ្មីនេះ លោក Trump បាននិយាយថា លោកនឹងមានឆន្ទៈដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ដែលបានស្នើឡើងឲ្យមានការដកទ័ពអាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង។

ក្រុមអ្នកវិភាគបានឱ្យដឹងថា នេះគឺមិនមែនជាគោលនយោបាយផ្លូវការនោះទេ ប៉ុន្តែទំនងជាបានឆ្លុះបញ្ចាំងពីការគិតរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

អ្នកនិពន្ធផ្សាយរូបនេះ គឺលោក Han Yong-mookចាត់ទុកថា ជាអ្នកប្រាជ្ញរបស់កូរ៉េខាងជើងគឺចិន រីឯគោលនយោបាយរបស់លោក Trump ក្នុងកងទ័ពអាមេរិកគួរតែដកកងទ័ពចេញជាចក្ខុវិស័យក្លាយជាការពិតរបស់កូរ៉េខាងជើង ដែលគេហៅថា Yankee Go Home ។ កូរ៉េខាងជើងចង់បានជាយូរមកហើយ ឲ្យកងទ័ពសហរដ្ឋអាមេរិកចាកចេញពីឧបទ្វីបកូរ៉េ។ ថ្ងៃដែលមានពាក្យស្លោកបានក្លាយជាការពិតប្រាកដអាចនឹងថ្ងៃរបស់ជនជាតិកូរ៉េបង្រួបបង្រួមគ្នា។ សេចក្តីថ្លែងការណ៍របស់ស្នើរបស់លោក Trump គឺមិនចង់ទទួលបានការចូលរួមនៅក្នុងជម្លោះរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងណាមួយឡើយ វាសំណាងណាស់បានមកពីទស្សនៈកូរ៉េខាងជើង។

អ្នកនិពន្ធដដែលបាននិយាយថា អ្នកបោះឆ្នោតអាមេរិកគួរបដិសេធបេក្ខជនធិបតេយ្យលោកស្រី Hillary Clinton ដែលអ្នកនិពន្ធនោះហៅលោកស្រីថា ជាមនុស្សគ្មានសមត្ថភាព។ លោកប្រធានាធិបតីថា ពលរដ្ឋអាមេរិកត្រូវតែបោះឆ្នោតឱ្យមនុស្សមានប្រាជ្ញា គឺមិនមែនមនុស្សគ្មានសមត្ថភាពដូចលោកស្រី Clinton ប៉ុន្តែលោក Trump អាចធ្វើបាន ដោយនិយាលផ្ទាល់ទៅកាន់ការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង។

អ្នកសង្កេតការណ៍កូរ៉េខាងជើងបានឱ្យដឹងថា អត្ថបទនេះគឺ មានភាពទាក់ទាញខ្លាំងណាស់។ ពិតមែនតែវាមិនទាន់ក្លាយជាពិតប្រាកដចំពោះទីក្រុងព្យុងយ៉ាងដែលបាននិយាយនោះ ប៉ុន្តែវាអាចជាការពិតបានលុះត្រាតែក្រុងព្យុងយ៉ាង បង្ហោះខ្លែងមួយ ឬការធ្វើតេស្តទឹក មិនមែនធ្វើតេស្តមីស៊ីនោះទេ។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងត្បូង បានច្រានចោលសំណើរបស់លោក Trump ក្នុងកម្មវិធីនុយក្លេអ៊ែរ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន វាគ្រាន់តែកាយវិការមួយតែប៉ុណ្ណោះ តែរូបភាពពិតត្រង់ថាកូរ៉េខាងជើងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ៕

north korean TrumpCapture

មតិយោបល់