កំពង់ឆ្នាំងៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៤៥នាទី ចំណុចមុខផ្ទះ របស់ឈ្មោះ គាន់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំបុកគ្រៀល ឃុំក្រាំល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកពង់ឆ្នាំង មានករណី មនុស្សឃាតដោយចេតនា។
ជនសង្ស័យឈ្មោះ គួក ខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទំនាស់ពាក្យសំដី គ្នាក្នុងវង់ផឹកស៊ី បានទាញកាំបិតផ្គាក់មានដងពីក្នុងផ្ទះរបស់ខ្លួនកាប់មកលើ ជនរងគ្រោះ ឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំស្រុក ជាមួយគ្នា បណ្តាលឲ្យត្រូវរបួសជាច្រើនកន្លែង រត់មកស្លាប់នៅលើថ្នល់គ្រួសក្រហម ចម្ងាយប្រហែល ១០០មែត្រពីកន្លែងកើតហេតុ។
ពេលធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់