ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Phillipp Rosler ចូលជួបសម្ដែងការគួរសម

ម៉ាឡេស៊ី: បន្ទាប់ពីបានបញ្ចប់ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ “ការរៀបចំរបៀបវារ:អាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក Phillipp Rosler មានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលនេះ។

លោកប្រធានបានមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច និងធ្វើឲ្យវេទិកាដ៏មានសារ:សំខាន់បំផុតនោះ កាន់តែទទួលបានជោគជ័យខ្ពស់ថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា វេទិកានេះ គឺពិតជាមានសារ:សំខាន់ខ្លាំង ក្នុងការចូលរួមផ្តល់នូវមតិមួយចំនួន របស់បណ្តាមេដឹកនាំពិភពលោក រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាសកល ដែលយើងកំពុងមានការយកចិត្តទុកដាក់ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាសូមស្វាមន៍ក្នុងការធ្វើម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧ខាងមុខ៕

photo_2016-06-02_10-21-29

photo_2016-06-02_10-21-32

photo_2016-06-02_10-21-46

មតិយោបល់