បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តលុច្សស៊ីសRX300 បុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង១២និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ មិថុនា ២០១៦ លើផ្លូវជាតិលេខ៥ នៅចំណុចខាងកើតស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិស៊ូជីង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពឲ្យដឹងថា មុនដំបូង មានម៉ូតូសេ១២៥ មួយគ្រឿង
ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ កូប យ៉ា (ហៅរ៉ា) ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅក្នុងភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តម៉ាកលុច្សស៊ីសRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D-3310 បើកបរដោយឈ្មោះ ក្តាប់ ពុំបាន បើកបរពីកើតទៅលិចក្នុងល្បឿនលឿន (ច្រាសទិសគ្នា) ហើយបានបុកម៉ូតូខាងលើ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធម។ ចំណែកឯ រថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណុំទាំងសងខាង។
បច្ចុប្បន្ន យានយន្តទាំង២ត្រូវបានយកមករក្សាទុកនៅអធិអធិការដ្ឋាន៕


មតិយោបល់