ពោធិ៍សាត់ៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទីល្ងាច មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ម្ចាស់ផ្ទះឈ្មោះ ង្វៀង យ៉ាំងជៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាមមុខរបរ នេសាទ។
ប្រពន្ធឈ្មោះ ង្វៀង ធីបែ អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុរបរនេសាទ។
មានកូនចំនួន ០៥នាក់ ស្រី២នាក់ មានទីលំនៅភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ។
ការខូចខាត៖ ឆេះផ្ទះធ្វើនៅលើទូកសំប៉ានដែលមានទំហំ ៧គុណ១.២ម៉ែត្រ ដំបូលប្រក់ស្លឹក
នឹងសម្ភារៈមួយចំនួន ចានឆ្នាំងមុងភួយកន្ទេល ក្នើយអស់ទាំងស្រុង ។
មូលហេតុ៖ ប្តីស្រវឹងស្រាដុត ហើយគេចខ្លួនបាត់។
ករណីនេះមិនបណ្តាលមានអ្នកគ្រោះដល់អាយុជីវិតនឹងរបួសឡើយ៕
មតិយោបល់