ភ្នំពេញៈ យោងប្រកាសអន្តរក្រសួង ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា លេខ០៩៨ពណ.អវឯ.ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានជូនដំណឹងពីថ្លៃលក់រាយនូវប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
ថ្លៃលក់រាយប្រេងឥន្ធនៈ រួមមាន ប្រេងសាំងស៊ុបពែរ តម្លៃ៣,៥៥០រៀល ក្នុង១លីត្រ ប្រេងសាំងធម្មតា តម្លៃ៣,៤៥០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត តម្លៃ៣,១០០រៀល ក្នុង១លីត្រ៕
មតិយោបល់