ព័ត៌មានជាតិ

ចូល KTVយីហោវិចិត្រថ្មី ដាក់ជ្រុលខ្វះលុយឲ្យគេដាក់បញ្ចាំម៉ូតូពេលទៅលស់វិញ ថៅកែខារ៉ាអូខេប្រាប់ថាលក់បាត់ហើយ!

ភ្នំពេញ: បុរសម្នាក់កើតទុកមិនសុខចិត្ត បន្ទាប់ពីចូលច្រៀងខារ៉ាអូខេ ខ្វះលុយ១១១ដុល្លារ សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ខ្លួនឲ្យទៅថៅកែហាង អស់រយ:ពេល១៣ថ្ងៃក្រោយ ពេលទៅលស់យកម៉ូតូខ្លួនវិញ ត្រូវបានថៅកែហាង យកម៉ូតូរបស់ខ្លួនទៅលក់ចោលបាត់ បង្កឲ្យឆោឡោ ប្តឹងប៉ូលិសចុះទៅអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅហាង វិចិត្រ ថ្មី KTV តាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូខាងលើឈ្មោះ មាស តុលា អាយុ២២ឆ្នាំ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមក ខ្លួនរួមជាមួយមិត្តភក្តិចូលផឹកស៊ី ច្រៀងខារ៉ាអូខេ ដល់គិតលុយទៅខ្វះចំនួន១១១ដុល្លារ ជនរងគ្រោះគ្មានលុយក៏សម្រេចចិត្តដាក់បញ្ចាំម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-0387 ទៅឲ្យថៅកែហាង ព្រមព្រៀងគ្នាពេលមកលស់វិញត្រូវសង១៥០ដុល្លារ។

ប្រភពដដែលបានបន្តទៀតថា អស់រយ:ពេល១៣ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ ខ្លួនបានកាន់លុយ និងឯកសារពាក់ព័ន្ធមកលស់យកម៉ូតូវិញ ស្រាប់តែម្ចាស់ហាងឆ្លើយថាហួសពេលហើយអូន ម៉ូតូយកទៅលក់ចោលបាត់ហើយ ទើបកើតជារឿងតឹងមាត់តឹងកដាក់គ្នា ទ្រាំមិនបាន រត់ទៅប្តឹងនគរបាលជំនាញខណ្ឌឲ្យទៅអន្តរាគមន៍ សួរនាំ ទើបថៅកែហាង ឆ្លើយថា ចង់បានម៉ូតូវិញទាល់តែឲ្យ៤០០ដុល្លារទើបបាន សម្តីបែបនេះហាក់បីដូចជា ថៅកែចិត្តចោរ ម្ចាស់ម៉ូតូនៅតែមិនសុខចិត្ត ត្បិតស្តាប់ទៅដូចជាមិនប្រក្រតី មានតែប្តឹងដោះស្រាយតាមផ្លូវច្បាប់ ទើបថៅកែហាង សុខចិត្តទទួលយកលុយចំនួន១៥០ដុល្លារ តាមការសន្យារួចអូសម៉ូតូចេញពីក្នុងផ្ទះប្រគល់ជូនម្ចាស់ដើមវិញជាការបញ្ចប់រឿង៕

//youtu.be/uzwZMih-8h8

មតិយោបល់