ភ្នំពេញៈ ជនសង្ស័យម្នាក់ញ៉ាមលួចទូរសព្ទ័ដៃតាមបន្ទប់ បានសម្រេចតែត្រូវអស់លក្ខ័ក្រោយពេលម្ចាស់តាមទាន់ បានចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកពួគកាត់តែងតែបាត់ទូរស័ព្ទ កាបូបលុយ នឹងរបស់របរមួយចំនួនទៀត បន្ទាប់ពីមានការបាត់ជាញឹកញាប់ ពួកកាត់បានឃ្លាំមមើល ទើបឃើញជនសង្ស័យធ្វើសកម្មភាព បាននាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែង បានយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកាត់ទោសតាមនិតិវិធី៕




មតិយោបល់