ព័ត៌មានជាតិ

ក្មេងស្រីដែលជិះម៉ូតូបុក២នាក់ប្តីប្រពន្ធកំពុងដើរហាត់ប្រាណស្លាប់និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅរសៀលនេះហើយ!

កោះកុងៈ សមត្ថកិច្ចបានប្រាប់ Post News ថា ករណី២នាក់ប្តីប្រពន្ធកំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ កាលពី​វេលាម៉ោង​៦និង​១៥នាទីព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅលើផ្លូវ១៤៨៣ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងនោះ ជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀលនេះហើយ។​

សូមបញ្ជាក់ផងដែរថា ម៉ូតូបង្កម៉ាក វ៉េវ ពណ៌ខ្មៅ ជិះដោយ​ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង​ បានធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ចាំងផ្លាតភ្លើងរថយន្តមើលមិនឃើញក៏បានបុក អ្នកដើរហាត់ប្រាណ២នាក់ប្តីប្រពន្ធគឺ ឈ្មោះ ​ម៉ាញ វិចិត្រ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល​(​ប្តី​)​រងរបួសធ្ងន់ និង​ឈ្មោះ​ ច សារឿន ភេទស្រី អាយុ៣៤ឆ្នាំ​(​​​ប្រពន្ធ)រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅដល់មន្ទីពេទ្យ​ ហើយប្រពន្ធបាន(ស្លាប់)ពេលដល់ពេទ្យ។

ចំពោះ​ម៉ូតូបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រែអំបិល។
រីឯសាកសព សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យនៅផ្ទះសពតាមប្រពៃណី។
​​
ចំពោះជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង តាមបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្តកោះកុង៕

មតិយោបល់