ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឥណ្ឌានិងអាមេរិកចុះអនុស្សរណៈ ស្តីពីសន្តិសុខថាមពលនិងបម្រែបម្រួលអាកាសធាតុ

ឥណ្ឌា: ឥណ្ឌានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ហៅកាត់ថា MoU នៅថ្ងៃព្រហស្បតិ៍ទីនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខថាមពល, ថាមពលស្អាតនិងការបម្រែបម្រួលអាកាសធាតុ។

អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាដោយលោក P.K. Pujari រដ្ឋលេខាធិការក្រសួងថាមពលរបស់ឥណ្ឌា និងឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកលោក Richard Verma។

កិច្ចព្រមព្រៀងនេះមានរួមបញ្ចូលទាំងភាពជាដៃគូទីក្រុងស្អាតនិងថាមពលបៃតងរវាងឥណ្ឌានិងអាមេរិក ដែលជាការលើកកម្ពស់ដំណើរការពង្រីក ថាមពលថាមពលស្អាតឲ្យប្រសិទ្ធភាព រួមទាំងលំហអវកាស, ថាមពលកកើតឡើងវិញ, សន្តិសុខថាមពល និងបង្កើនការច្នៃប្រឌិតលើថាមពល ស្អាត។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាមុនពេលដែលនាយករដ្ឋមន្ដ្រីឥណ្ឌាលោក Narendra Modi នឹងមានវត្តមាននៅក្នុងក្រុងវ៉ាស៊ីនតោននៅលើ ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅសប្តាហ៍ក្រោយនេះ៕

as

មតិយោបល់