EU: រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប នៅតែមិនចង់ចូលរួមដាក់ទណ្ឌកម្ម ជាមួយអាមេរិកលើអ៊ីរ៉ង់នោះទេ ដោយព្យាយាមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាធារណរដ្ឋអ៊ិស្លាមមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ុន្តែនៅក្នុងគោលនយោបាយថ្មីចុងក្រោយនេះ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានលើកឡើងកាលពីថ្ងៃច័ន្ទថា ប្រទេសរបស់ពួកគេ អាចនឹងត្រៀមរៀបចំការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើអ៊ីរ៉ង់។
ការផ្លាស់ប្តូរគោលនយោបាយភ្លាមៗនេះ បានកើតឡើងបន្ទាប់ពីបារាំង និងដាណឺម៉ាក ចោទប្រកាន់ថា ក្រុងតេអេរ៉ង់ នៅពីក្រោយគ្រោងការណ៍ជាបន្តបន្ទាប់ ដើម្បីធ្វើការវាយប្រហារលើទឹកដីរបស់ពួកគេ៕

មតិយោបល់