ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អគ្គិភ័យឆេះអគារប្រវត្តិសាស្ត្រនៅភាគខាងត្បូងទីក្រុងបុមបៃ

ឥណ្ឌា: នៅពីថ្ងៃព្រហស្បតិ៍នេះអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងបានបណ្តាលឲ្យឆេះអគារប្រវត្តិសាស្ត្រអស់ជាច្រើនជាន់ និងបានឆាបឆេះរាលដាលដល់ជាន់ខាងលើផងដែរ នៅភាគខាងត្បូងទីក្រុងបុមបៃ។

មន្ត្រីជាន់ខ្ពស់បាននិយាយថា មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់អំពីអ្នកស្លាប់និងរងបួសនៅឡើយទេ។

លោកបានថ្លែងថា អគ្គិភ័យនេះបានឆាបឆេះឡើងនៅក្នុងអគារនេះ នៅក្បែររោងកុននៅលើផ្លូវ Colaba Regal នៅជាប់មហាវិថីពាណិជ្ជកម្មដ៏ មមាញឹកណាស់។ មនុស្សពីរនាក់ត្រូវបានជម្លៀសចេញដោយក្រុមពន្លត់អគ្គិភ័យ។

បណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពនៃផ្សែងខ្មៅងងឹតចេញពីអគារច្រើនជាន់នោះនៅក្នុងតំបន់ដែលមានទាំងហាងនិងផ្ទះជាច្រើនផងដែរ។ក្រុមអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតនៅក្នុងឧប្បត្តិហេតុខាងលើនេះ៕

Surat: Smoke gushes out of the Orchid Vipul Multi storey Building in Surat on Thursday. PTI Photo(PTI5_29_2014_000035B)

មតិយោបល់