ព័ត៌មានកីឡា

Update: លទ្ធផលបញ្ចប់តង់ រវាង កម្ពុជា 2-2 ចិនតៃប៉ិ ស្មើគ្នា ទាំងមិនអស់ចិត្ត

ភ្នំពេញ: ៩០នាទី នៃការប្រកួតបញបាត់ទាត់ Asian Football Cup ត្រូវបានបញ្ចប់នៅវេលាម៉ោង០៧:៥០នាទី យប់ថ្ងៃទី០២ មិថុនា ២០១៦ បន្សល់ទុកលទ្ធផលចុងក្រោយ រវាង កម្ពុជា 2-2 ចិនតៃប៉ិ ស្មើគ្នា ខណ:ប្រិយមិត្តគាំទ្រខ្មែរទូទាំងប្រទេស ហាក់មិនអស់ចិត្ត ព្រោះឱកាសគ្រប់គ្រងបាល់របស់កីឡាករកម្ពុជា មានច្រើន ធ្វើមិនសូវបានល្អ ប៉ុន្តែទោះជាយ៉ាងណា ក៏វាជាលទ្ធផល ដ៏មោទនភាពបំផុត សម្រាប់ប្រទេសជាតិ។

លទ្ធផល នៃការប្រកួតបញបាត់ទាត់ Asian Football Cup សរុប ដូចខាងក្រោម៖

១. កីឡាករចិនតៃប៉ិ Chih-Hao Wen រកបាន 1 គ្រាប់ នៅនាទី ទី៦
២. កីឡាករកម្ពុជា កែវ សុខផេង រកបាន 1 គ្រាប់ នៅនាទី ទី៨
៣. កីឡាករចិនតៃប៉ិ Po-liang Chen រកបាន 1 គ្រាប់ នៅនាទី ទី២២
៤. កីឡាករកម្ពុជា ជិន ឈឿន រកបាន 1 គ្រាប់ នៅនាទី ទី៣១

គួរបញ្ជាក់ថា កីឡាករកម្ពុជា បឹន ធារី ទទួលបាន កាតក្រហម ១សន្លឹក នៅនាទី ទី៧៤ និងកីឡាករចិនតៃប៉ិ Chih-Hao Wen ទទួលបាន កាតលឿង ១សន្លឹក និងកាតក្រហម ១សន្លឹក នៅនាទី ទី៧៤ ផងដែរ៕

photo_2016-06-02_20-13-10

photo_2016-06-02_20-13-19

13310472_1609857245972825_92677332251988248_n

តារាងលទ្ធផល រវាង កម្ពុជា 2-2 ចិនតៃប៉ិ ស្មើគ្នា ផ្សាយផ្ទាល់៖

Chinese Taipei vs Cambodia

KH VS CH

មតិយោបល់