ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្ងៃ២ ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់២នាក់ របួសធ្ងន់១៣នាក់

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦ គិតចាប់ពីម៉ោង១៤ ថ្ងៃទី១ ខែមិថុនា ដល់ម៉ោង១៤ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់១៣នាក់ ( ស្រី២នាក់ )។ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមាន៖ ម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ។

នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរល្មើសល្បឿន៣លើក ,ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) មិនប្រកាន់ស្តាំ ២លើក ( ស្លាប់១នាក់ ) និងមិនគោរពសិទ្ធិ២លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ចរាចរណ៍ ៩នាក់ ( យប់ ៦នាក់ ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន៖ ផ្លូវជាតិចំនួន៣លើក និងផ្លូវខេត្ត-ក្រុងចំនួន ៦លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន៖ ម៉ូតូ១លើក រថយន្តធុនតូច ៦លើក និងរថយន្តធុនធំ ២លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន៖ ខេត្តបាត់ដំបង១លើក ស្លាប់១នាក់ ខេត្តបន្ទាយមានជ័យ១លើក ស្លាប់១នាក់ ខេត្តកំពង់ឆ្នាំង២លើក របួស៤នាក់ ( ស្រី ២នាក់ ) និងរាជធានីភ្នំពេញ ២លើក របួស ៤នាក់។

នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញ ថា យានយន្តដែលល្មើស សរុបទូទាំងប្រទេស មានចំនួន៣៧២១គ្រឿង ក្នុងនោះបានធ្វើ ការអប់រំ ចំនួន ១៣៦១គ្រឿង និងពិន័យសរុប២៣៦០គ្រឿង៕

 

photo_2016-06-03_12-41-28 photo_2016-06-03_12-41-37 photo_2016-06-03_12-41-41

មតិយោបល់