ព័ត៌មានជាតិ

ខណៈនេះ កំពុងមានកម្មករ-កម្មការនីរោងចក្រជាច្រើននាក់ បន្តដួលសន្លប់ទៀតហើយ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណ:នេះ កំពុងមានកម្មករ-កម្មការនីរោងចក្រជាច្រើននាក់ បន្តដួលសន្លប់ទៀតហើយ នៅរោងចក្រ ហ្គ្រីន មីដូវ ឌីវេឡុបមេន កាត់ដេរ មានទីតាំងស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៤៧នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណ:នេះ រថយន្តសាម៉ុយរបស់ ង៧០ កំពុងដឹងជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់