ភ្នំពេញៈ មកទល់ពេលនេះ មានព័ត៌មានកាន់តែរសើបឡើងថា អតីតតារាសម្ដែងល្បីឈ្មោះអ្នកនាង ពេជ្រ ច័ន្ទបូរមី ដែលត្រូវបានគេសរសើរថា មានសំណាងមហិមាព្រោះតែបានស្វាមីជាមន្ត្រីផ្កាយ៤នោះ បៀមទុក្ខមិនខុសពីនារីដែលមានស្វាមីមានបុណ្យស័ក្ដធំៗភាគច្រើននោះទេ ដោយសារតែលេចលឺដំណឹងថា ស្វាមីមានស្រីចោមរោមខ្លាំង។ អ្វីដែលបានលើកឡើងគឺថា តារាស្រីល្បីឈ្មោះម្នាក់បានព្យាយាមចងចិត្តស្វាមីរបស់អ្នកនាង បើទោះជាដឹងថាស្វាមីរបស់អ្នកនាងមានភរិយា និងកូន២សំបុករួចហើយក្តី។
នៅក្នុងពិភពសិល្បៈចាប់ផ្ដើមកំរើកឡើងគួរឲ្យភ្ញាក់ផ្អើលថា ជំទាវវ័យក្មេងអ្នកនាងពេជ្រ ច័ន្ទបូរមី ស្ថិតក្នុងដំណាក់កាលខ្វល់ចិត្ត ដោយសារតែស្វាមីសំបូរស្រីចោមទាំងអ្នកសិល្បៈ និងមិនមែនជាអ្នកសិល្បៈ ដែលដំណឹងចុងក្រោយបានអះអាងថា គឺពិធីការិនី និងជាតួសម្ដែងល្បីឈ្មោះម្នាក់ហាក់មានឥទ្ធិពលអន្ទងឲ្យស្វាមីរបស់អ្នកនាងជាប់ចិត្ត។ នៅមិនទាន់ដឹងស្នេហារវាងស្វាមីអ្នកនាង និងនារីសិល្បៈវ័យក្មេងម្នាក់នោះឈានដល់ដំណាក់កាលនៅឡើយទេដោយគ្រាន់តែមានការអះអាងថា លោក និងនារីម្នាក់នោះត្រូវគេឃើញបង្ហាញខ្លួនដើរកម្សាន្តរួមគ្នានៅក្នុងប្រទេសថៃ ដែលធ្វើឲ្យអ្នកនាង ពេជ្រ ច័ន្ទបូរមី ខ្វល់ចិត្ត។
យ៉ាងណាមិញ មានការបញ្ជាក់ថា ចំណងស្នេហ៍របស់អ្នកនាង និងស្វាមីមិនអាចដាច់ដោចដោយសារតែវត្តមានរបស់នារីសិល្បៈស្រស់សោភាម្នាក់នោះបានទេ ដោយសារតែអ្នកនាងពេជ្រ ច័ន្ទបូរមី គឺជានារីមានសម្រស់គួរឲ្យក្នាញ់ ហើយអ្នកនាងក៏កូនកូនចៅចងចិត្តស្វាមីមិនឲ្យនារីម្នាក់នោះទាក់ចិត្តបានយូរ។ ម្យ៉ាងស្វាមីរបស់អ្នកនាងគឺជាមន្ត្រីមានមុខមាត់ធំនៅក្នុងក្រសួងមហាផ្ទៃ គឺពិតជាមិនប្រឡូកប្រឡាក់ជាមួយនារីសិល្បៈម្នាក់នោះ នាំអិយប៉ះពាល់ដល់កិត្តិយសឡើយ។ ប្រភពជាច្រើនបានអះអាងថា ពេជ្រ ច័ន្ទបូរមី គ្រាន់តែប៉ាន់ស្មានថាស្វាមីបែកចិត្តប៉ុណ្ណោះ ប៉ុន្តែត្រង់ស្វាមីរបស់អ្នកនាង និងនារីសិល្បៈម្នាក់នោះ ឈានដល់ទំនាក់ទំនងស្នេហានឹងគ្នាពិតឬមិនពិត គ្រាន់តែស្ថិតក្នុងការសង្ស័យប៉ុណ្ណោះ។ ម្យ៉ាងបុរសដែលឃើញបណ្ដើរនារីសិល្បៈម្នាក់នោះនៅក្នុងប្រទេសថៃ អាចមិនមែនជាស្វាមីរបស់អ្នកនាងពេជ្រ ច័ន្ទបូរមីក៏ថាបានដែរ។
គួរបញ្ជាក់ផងដែរ អ្នកនាងពេជ្រ ច័ន្ទបូរមី គឺជាភរិយារបស់លោកកែវ វ៉ាន់ថន មន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងមហាផ្ទៃ បន្ទាប់ពីលោក និងអ្នកនាងចាន់ តារាទី លែងលះគ្នាដោយសាលក្រមតុលាការ។ អ្នកនាងពេជ្រ ច័ន្ទបូរមី មិនត្រូវបានទម្លាយថាមានពិធីរៀបការជាមួយលោកកែវ វ៉ាន់ថន នោះទេ ប៉ុន្តែអ្នកណាក៏បានដឹងថាអ្នកនាងមានសំណាងដោយត្រូវបានស្វាមីផ្គាប់ផ្គន់ និងតាមយកចិត្តឲ្យរស់សើយសុខមិនខុសពីជីវិតរបស់អ្នកនាងស្រីតូច ចំណាន ដែលបានលោកគិត ម៉េងជាឧត្តមស្វាមីនោះទេ។ ជិវិតស្នេហារបស់អ្នកនាង និងស្វាមី ទើបតែបានពើបប្រសព្វនឹងដំណឹងមួយលើកនេះគត់ថាមាននារីជាតារាសិល្បៈម្នាក់តាមស្នេហាស្វាមី ដែលដំណឹងផ្លូវការនៅមិនទាន់ដឹងនៅឡើយថាស្វាមីរបស់អ្នកនាងទទួលយកហើយឬនៅ។ យ៉ាងណាមិញ គេប៉ាន់ស្មានថានោះគ្រាន់តែជាអារម្មណ៍ខ្វាយខ្វល់របស់អ្នកនាងពេជ្រ ច័ន្ទបូរមី ក៏ថាបាន ដោយសារតែច្រើនឆ្នាំមកហើយគឺមិនដឹងមានដំណឹងថាស្វាមីរបស់អ្នកនាងបែកចិត្តដោយសារតែការអន្ទងចាប់ពីសំណាក់នារីផ្សេងនោះឡើយ។
Postnews នឹងបន្តតាមដានពីដំណឹងបែកធ្លាយ និងរង់ចាំទទួលការបកស្រាយពីសាមីខ្លួនទាំងសងខាង ដើម្បីបន្សាបនូវការលេចឡើងពាក់ព័ន្ធនឹងរឿងដ៏រសើបមួយនេះ៕
មតិយោបល់