ព័ត៌មានជាតិ

អាសូរ! ប្រទះឃើញលោកតាម្នាក់ ដួលបោកក្បាលឈាមស្រោចពេញខ្លួន!

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញលោកតាម្នាក់ ដួលបោកក្បាលឈាមស្រោចពេញខ្លួន។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ប៊ុន ឃុនឡេង ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ ជាន់ទី២ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និង បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតផងដែរ៕

មតិយោបល់