ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អស្ចារ្យមែន! នារីម្នាក់ចោរឆក់កាបូបបានហើយ ដេញតាមបំបុកចោរ ចាប់ខ្លួនបាន២នាក់

កណ្ដាលៈ នៅម៉ោង៩និង២៥នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅក្របួចបានចោរឆក់កាបូប២នាក់ភ្លាមៗ ចំណុចភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ  បន្ទាប់ពីជនសង្ស័យទាំង២ខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូ។

នារីក្លាហានរូបនេះបានប្រាប់សមត្ថកិច្ចថា ខណៈដែលនាងកំពុងជិះម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្កុបពីមួយគ្រឿងមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបរបស់នាងបានសម្រេច ខណៈនោះនាងបានស្រែកថា ចោរៗ ហើយជិះម៉ូតូដេញតាមពីក្រោយរហូតតាមទាន់បំបុកម៉ូតូជនល្មើសដួលតែម្ដង ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្បែរនោះក្របួសបានភ្លាមៗ រួចដកហូតបានកាបូបវិញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាក ស្កុបពីគ្មានស្លាកលេខ ពណ៌សលាយស្លាទុំ។

បច្ចុប្បន្នជនសង្ស័យ និងម៉ូតូត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/2ORuG3RBRjU

//youtu.be/wH0thrtmXyM

photo_2016-06-04_09-40-16

photo_2016-06-04_09-40-18

photo_2016-06-04_09-40-20

photo_2016-06-04_09-40-22

photo_2016-06-04_09-40-50

photo_2016-06-04_09-40-52

photo_2016-06-04_09-40-53

photo_2016-06-04_09-40-55

photo_2016-06-04_09-40-58

photo_2016-06-04_09-41-01

photo_2016-06-04_09-41-03

photo_2016-06-04_09-41-04

photo_2016-06-04_09-41-06

photo_2016-06-04_09-41-08

photo_2016-06-04_09-41-09

photo_2016-06-04_09-41-11

photo_2016-06-04_09-41-12

មតិយោបល់