ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យុវជនម្នាក់ជិះម៉ូតូលឿនបុករថយន្តកំពុងបត់ រងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់បានជិះម៉ូតូលឿនក៏អរហ្សឺរជាមួយរថយន្តដែលកំពុងបត់ខាងឆ្វេងដៃ បណ្តាលឲ្យយុវជននោះរងរបួសដៃខាងឆ្វេង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខឃ្លាំងដាក់ទឹកវិតាល ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Click ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5033 បានបើកបរស្របទិសគ្នាពីត្បួងទៅជើងជាមួយ និងរថយន្តមួយគ្រឿងម៉ាក Fond ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0857 លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តខាងលើបានបត់ខាងឆ្វេងដៃ ពេលនោះ ម៉ូតូជនរងគ្រោះបានបុកចូលក្រោមរថយន្ត ថែមទាំងត្រូវរថយន្តកិនដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។

ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ លី ហេងឡេង ភេទ ប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ 32AEo ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ចំណែកឯម្ចាស់រថយន្តឈ្មោះ ទាវ កៅ ភេទ ប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបានសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តសុខចិត្តសងថ្លៃព្យាបាល និងជួលជុលម៉ូតូ ដើម្បីបញ្ចប់រឿង៕

photo_2016-06-04_08-55-43

photo_2016-06-04_08-55-45

photo_2016-06-04_08-55-47

photo_2016-06-04_08-55-50

photo_2016-06-04_08-55-52

photo_2016-06-04_08-55-57

photo_2016-06-04_08-55-59

photo_2016-06-04_08-56-03

មតិយោបល់