ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី៩ មិថុនា ខាងមុខនេះ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានលើកឡើងថា រដ្ឋសភាគ្រោង នឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារ:មួយចំនួន។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៦ មិថុនានេះ លោក ឈាង វុន សមាជិកអចិន្រ្តៃយ៍រដ្ឋសភា បានមានប្រសាសន៍ថា ក្នុងចំណោមរបៀបវារ:ទាំង៧នោះ រដ្ឋសភាក៏នឹងអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកបំភ្លឺជុំវិញការអនុវត្តន៍ច្បាប់ ព្រហ្មទណ្ឌតាមសំណើររបស់គណបក្សសង្រ្គោះជាតិកន្លងមក។

លោកបញ្ជាក់ថា ដំណើរការសួរដេញដោលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅតែប្រព្រឹត្តទៅតាម ការកំណត់បើទោះបីជាគណបក្សសង្រ្គោះជាតិបានដាក់លិខិតស្នើសុំការពន្យាពេលឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកបំភ្លឺទៅកាន់ប្រធានរដ្ឋសភាក៏ដោយ។

យោងតាមសេចក្តីសម្រេចរបស់គណ:កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំ រដ្ឋសភានៅថ្ងៃទី៩ មិថុនា ខាងមុខនេះ រដ្ឋសភានឹងពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

កិច្ចប្រជុំរដ្ឋសភា ក៏ពិភាក្សា និងអនុម័តផងដែរ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ អាស៊ាន និងជាការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងលើការ បរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សជាដើម៕

photo_2016-06-06_13-43-38

photo_2016-06-06_13-43-41

photo_2016-06-06_13-43-43

មតិយោបល់