ភ្នំពេញៈ ខណៈនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នៅមិនទាន់អនុញ្ញាតអ្នកគាំទ្រ បានចូលឡើយ ខណៈនៅតាមមាត់ច្រកនីមួយៗ មានអ្នកគាំទ្ររង់ចាំយ៉ាងស្កេកស្កះ។
អ្វីដែលក្រុមកាងារ Post News ចាប់អារម្មណ៍ខ្លាំងនោះ គឺការរឹតបន្តឹងសុវត្ថិភាព ដោយសហព័ន្ធបានបន្ថែមមន្ត្រីអាវុធហត្ថយ៉ាងច្រើន។ មុនអ្នកទស្សនាមកដល់ មន្ត្រីទាំងនោះ បានរាយគ្នាយាមកាមតាមតំបន់រៀងៗខ្លួន ហើយមានមួយចំនួនបាននាំគ្នាសម្អាតពហុកីឡដ្ឋានផងដែរ។
ពត៌មានបច្ចុប្បន្នភាពចុងក្រោយ ស្តីពីអ្នកគាំទ្រ និងទិដ្ឋភាពពីការប្រកួត Post News នឹងផ្តិតយករូបភាពចែកជូនប្រិយមិត្តជាបន្តទៀត!
មតិយោបល់