ព័ត៌មានកីឡា

លទ្ធផលមិនធ្លាប់មានក្នុងរដូវកាល ២០១៧នេះ ភ្នំពេញក្រោន យកឈ្នះ សុីម៉ាក់ ១១ទល់០

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ សប្តាហ៍ទី ១៣ ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះលើ ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់សុីម៉ាក់ ជាលទ្ធផលលើសលប់ ១១ទល់០ កាលពីថ្ងៃទី ១៨ ខែ មិថុនា ម្សិលមិញនេះ នាកីឡដ្ឋានRSN ខណ:ដែលលទ្ធផលនេះមិនធ្លាប់មានទេនៅរដូវកាល ២០១៧នេះ។

គ្រាប់បាល់ទាំង ១១ គ្រាប់របស់ក្រុមម្ចាស់រកបានដោយកីឡាករកូរ៉េខាងត្បូង Gisung Yeon រកបានដល់ទៅ ៧ គ្រាប់តែម្នាក់ឯង នៅនាទី ១៦, ២៩,​​ ៣៤, ៥៤, ៧៥, ៨៤​ និងនាទី ៩០ ខណ:ដែល កែវ សុខផេង រកបាន ២ គ្រាប់ ចំណែក សិុន កក្កដា និង Booysen រកបានម្នាក់ ១ គ្រាប់៕

មតិយោបល់