ការស៊ុតបាល់បកក្រោយរបស់កំពូលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Cristiano Ronaldo លើក្រុមសេះបង្កង់ Juventus កាលពីយប់ថ្ងៃអង្គរកន្លងមកនេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពបាល់ទាត់ ស្របពេលដែលមានកីឡាករមួយចំនួន បានយកគ្រាប់បាល់យ៉ាងអស្ចារ្យនេះ ទៅប្រៀបធៀប ជាមួយនឹងការស៊ុតរបស់ពួកគេវិញផងដែរ។
បន្ទាប់ពី Zlatan Ibrahimovic បានប្រៀបធៀបថា បាល់ស៊ុតបកក្រោយរបស់ Ronaldo នៅចាញ់ការស៊ាុតរបស់គាត់ កាលប៉ះជាមួយអង់គ្លេសនោះ នៅពេលនេះ អតីតមិត្តរួមក្រុមកាលពីនៅក្រុមបីសាចក្រហម Manchester United គឺខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានយកគ្រាប់បាល់របស់ Ronaldo មកប្រៀបធៀបដែរ។
Rooney បានឲ្យដឹងតាម ESPN reports ថា៖ គ្រាប់បាល់របស់ Ronaldo ពិតជាអស្ចារ្យខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ តែបើប្រៀបធៀប ជាមួយគ្រាប់បាល់របស់គាត់ កាលពីឆ្នា ២០១១ ក្នុងជំនួបជាមួយក្រុម Manchester City នោះ គឺល្អជាងគ្នាប៉ុន្មានឡើយ។ អតីតខ្សែប្រុទ្ធឆ្នើមរូបនេះ បានឲ្យដឹងទៀតថា ថ្វីបើការស៊ុតមានលក្ខណៈស្រដៀងគ្នាមែន ហើយកម្រមានកីឡាករណាម្នាក់អាចធ្វើបាន តែសម្រាប់ខ្ញុំ នៅតែគិតថា គ្រាប់បាល់របស់ Ronaldo នៅតែចាញ់គ្រាប់បាល់ស៊ុតរបស់ខ្ញុំដដែល។
កីឡាករគ្រប់រូប សុទ្ធតែមានបច្ចេកទេសផ្សេងៗគ្នា ចំពោះ ការស៊ុតបកក្រោយវិញ គឺមិនមែនអាចធ្វើបានឡើយ Ronaldo អាចធ្វើបានយ៉ាងល្អ យើងសង្ឃឹមថា នឹងមានកីឡាករជាច្រើនទៀត អាចធ្វើបនល្អជាងនេះទៀត នៅពេលខាងមុខនេះ។
មតិយោបល់