ព័ត៌មានជាតិ

ជំនួបកម្ពុជានិងហ្សឺណែវបានជជែកពីការអនុវត្តគោលនយោបាយនិងការអនុវត្តច្បាប់ចំពោះកម្មករ

ភ្នំពេញៈ នៅក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយនិងមន្ត្រីជាន់ខ្ពស់ នៃអង្គការ ILO ប្រទេសហ្សឺណែវ នារសៀលថ្ងៃទី៧មិថុនាឆ្នាំ២០១៦ នៅទីស្នាក់ការILO ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីកិច្ច ព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារងនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោក guy ryder អគ្គនាយកILO បានផ្លាស់ប្ដូរយោបល់យ៉ាងស្នឹទ្ធស្នាលនឹងបានព្រមព្រាង បន្តកិច្ចសហប្របត្តិការលើវិសយ័មួយចំនួនដូចជា៖ ការអនុវត្តន៍គោលនយោ បាយការអនុវត្តន៍ច្បាប់ស្ដីពីសហជីពការបង្កើតតុលាការការងារការចចារប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ២០១៧ និងការអនុវត្តន៍របបសន្តិសុខសង្គម និងវិស័យផ្សេងៗទៀត។

ភាគីទាំងពីរក៏ចាប់អារម្មណ៍ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាននិងILO ផងដែរ៕

photo_2016-06-07_15-59-56photo_2016-06-07_16-00-10photo_2016-06-07_16-00-17photo_2016-06-07_16-00-27photo_2016-06-07_16-00-36photo_2016-06-07_16-00-47photo_2016-06-07_16-00-53photo_2016-06-07_16-01-02

មតិយោបល់