ព័ត៌មានជាតិ

មនុស្សជិត១០នាក់របួសធ្ងន់បន្ទាប់ពីរថយន្តធន់ធំបុកគ្នានៅខេត្តបាត់ដំបង

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដកូរ៉េស្ទូចពណ៌សមួយគ្រឿងពាក់ ស្លាក លេខ ភ្នំពេញ 2AT 11 96 បើកបរជិះគ្នា០៤នាក់(ប្រុស) តាមបណ្តោយផ្លូវជាតិលេខ៥ដែលកំពុងស្ថាបនា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងនិងរថយន្តមួយគ្រឿងផ្សេងទៀតបើកបរស្របទិសគ្នា ភ្លាមនោះក៏បានជ្រុលទៅបុកនឹងរថយន្តដឹកជីធុនធំ០១គ្រឿងពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A.0939ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ហុន ជិញ ភេទប្រុស អាយុ ២៧ឆ្នាំ. និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ គន ភិម អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យតៃកុងរថយន្តទាំងពីរនាក់គាបជាប់និងកាប៊ិនឡានរងរបួសធ្ងន់ ត្រូវបានអ្នកស្រុកជួយគាស់ទាញចេញមកសង្គ្រោះភ្លាមៗនិងអ្នករួមដំណើរទាំងសងខាងសរុប០៤នាក់រងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តទាំង២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសង្កែ ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់