ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិននិងអាមេរិក យល់ព្រមគ្នាបង្កើនល្បឿនកិច្ចចរចាសន្ធិសញ្ញា BIT

ចិន: មន្ត្រីជាន់ខ្ពស់របស់ចិននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការបង្កើនល្បឿនកិច្ចចរចា ស្តីពីសន្ធិសញ្ញាវិនិយោគ ទ្វេភាគី (BIT) ក្នុងអំឡុងពេលកិច្ចប្រជុំយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចការសន្ទនាចិននិងអាមេរិកលើកទី៨ (S & ED) ។

ឧបនាយករដ្ឋមន្ត្រីចិនលោក Wang Yang បានប្រាប់សន្និសីទកាសែតឲ្យដឹងថា ប្រទេសទាំងពីរនឹងផ្លាស់ប្តូរបញ្ជីអវិជ្ជមានថ្មី បានផ្តល់នៅក្នុងពាក់ កណ្តាលខែមិថុនានេះ។ លោកបន្តថា យើងនឹងព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ទៅវិញទៅមក ពោលគឺបញ្ជី​អវិជ្ជ​មានបង្ហាញពីវិស័យរិតត្បិតការវិនិយោគបរទេស ដែលអាមេរិកជម្រុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង បើកឱកាសវិនិយោគិនបរទេសឲ្យបាន​ច្រើនជាងមុន​។

សូមបញ្ជាក់ថា នៅក្នុងកិ្ចចប្រជុំខាងលើនេះ ប្រទេសទាំងពីរបានស្វែងរកការបង្កើនការវិនិយោគទៅវិញទៅមកផងដែរ៕

Chinese-Vice-Premier-Wang-Yang

មតិយោបល់