ស៊ីរីៈ រដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺប្រទេសរុស្ស៊ី នឹងធ្វើការវាយលុករួមគ្នានៅខេត្តអ៊ីដលីប ដែលពួកឧទ្ទាមកាន់កាប់ចុងក្រោយ ក្នុងប្រទេសស៊ីរី ដោយវានឹងបង្កើនការព្រួយបារម្ភខ្លាំងទ្បើង ចំពោះវិបត្តិមនុស្សធម៌។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទកាសែតមួយ នៅទីក្រុងម៉ូស្គូ ជាមួយសមភាគីស៊ីរីលោក Walid al-Muallem ក្រោយកិច្ចប្រជុំបិទទ្វារមួយ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ផ្នែកនៃតំបន់ជាច្រើនរបស់ស៊ីរី ត្រូវបានរំដោះចេញឲ្យមានសេរីភាព ពីពួកភេរវករ» ដោយទ្បែកនៅសល់តែខេត្តអ៊ីដលីប ដែលជាខេត្តស្ថិតនៅភាគឦសានជាប់ព្រំដែនប្រទេសតួកគីប៉ុណ្ណោះ។
ដោយលោកបានបន្ថែមថា អ្វីដែលពួកយើងត្រូវការនៅពេលនេះ គឺត្រូវបោសសម្អាតពួកភេរវករទាំងនោះ ដែលនៅតែបន្តមានវត្តមាន ខណៈជាទៀងទាត់ គេតែងឃើញភាគច្រើនក្រុមនោះ នៅតំបន់របស់ខេត្តអ៊ីដលីប ។
ក្នុងនោះលោក បានបញ្ជាក់ថា «វាជាការមិនអាចទទួលយកបានទេ ដែលថាភេរវករទាំងនោះ ជាពិសេសរណសិរ្ស Al-Nusra ត្រូវបានប្រើប្រាស់តំបន់ទីនោះ ដើម្បីវាយប្រហារកងទ័ពស៊ីរី និងមូលដ្ឋានយោធារុស្ស៊ី នៅក្នុងតំបន់ផងដែរ៕
មតិយោបល់