ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ៥នាក់បានស្លាប់ និង២៥នាក់រងរបួស ដោយសាររថយន្តក្រុងជ្រុលទៅបុកត្រាក់ទ័រ នៅរដ្ឋផ្លរីដា

អាមេរិក: ប៉ូលិសដើរល្បាតផ្លូវហាយវ៉េរដ្ឋផ្លរីដា បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួសនៅពេលរថយន្តក្រុងមួយគ្រឿងបានបើកបំពានភ្លើងក្រហម ហើយក៏បានជ្រុលទៅបុកជាមួយកន្ទុយសណ្តោងត្រាក់ទ័រ នៅលើផ្លូវហាយវ៉េ រដ្ឋផ្លរីដា។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

អាជ្ញាធរបាននិយាយថា អ្នកបើកបរម្នាក់និងមនុស្សបួននាក់នៅលើរថយន្ដក្រុងត្រូវបានស្លាប់។ CNN បានស្រង់របាយការណ៍តាមរយៈទូរទស្សន៍ WCTV បាននិយាយជាមួយស្ត្រីម្នាក់ដែលរស់នៅក្បែរចំណុចប្រសព្វនៅតំបន់ Wakulla ភាគខាងត្បូងនៃរដ្ឋធានីតាឡាហាស៊ី រដ្ឋផ្លរីដា ជាកន្លែងដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ ម៉ោងប្រហែល ៥និង២០នាទីព្រឹក។

អាជ្ញាធរបានអះអាងថា អ្នកបើកបររថយន្តក្រុងបានបើកបំពានភ្លើងក្រហមនិងស្លាកសញ្ញាឱ្យឈប់។ ដោយឡែកអ្នកបើកបរកន្ទុយសណ្តោងត្រាក់ទ័រម្នាក់បានស្លាប់ គ្រាដែលមនុស្ស៤នាក់ផ្សេងទៀតបានស្លាប់ដូចគ្នា ក្នុងចំណោមមនុស្ស ៣៤នាក់នៅលើរថយន្ដក្រុងនេះ។

សូមបញ្ជាក់ថា រថយន្ដក្រុងនេះបានដឹកមនុស្សចំនួន ៣៤ នាក់ជិះលើនោះ រីឯត្រាក់ទ័រនេះបានផ្ទុះឆាបឆេះផងដែរ៕

eb80612bcc375818780f6a70670042be

មតិយោបល់