ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់ ត្រូវគេអះអាងថា ផឹកស្រាបៀរអស់៣កំប៉ុង បណ្ដាលឲ្យស្លាប់

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលដែលបានផឹកស្រាបៀរអស់១០កំប៉ុង ជាមួយមិត្តភក្តិ៣នាក់ទៀត រួចមកនោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៨៥៧B ផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ជួប សំណាង អាយុ៤២ឆ្នាំមុខរបរជាងដែក ស្នាក់នៅចំណុចកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅភូមិតាប៉ាវ ឃុំឈ្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែ ក្នុងរោងសិប្បកម្មផ្សាដែក ក្នុងស្ថានភាពឡើងរឹង អត់មានពាក់អាវ ស្លៀកតែខោខ្លី។ បើតាមការបញ្ជាក់ពីអ្នករួមការជាមួយជនរងគ្រោះបានប្រាប់ Post News ថា នៅមុនពេលកើតហេតុនាល្ងាចថ្ងៃទី៧ ខែមិថុនា ជនរងគ្រោះរួមនិងមិត្តភក្តិរួមការងារ៣នាក់ទៀត បានជុំគ្នាហូបបាយ ដោយបានទិញស្រាបៀរន្លះកេសមកផឹក។ នៅគ្រានោះជនរងគ្រោះផឹកអស់តែ៣ទៅ៤កំប៉ុងប៉ុណ្ណោះ។ ក្រោយពេលផឹកស៊ីរួចហើយ ពួកគេក៏បានចូលដេករៀងៗខ្លួន។

ប្រភពដដែលបានបញ្ជាក់ថា លុះដល់ព្រឹកឡើងអ្នករួមការងារមិនឃើញជនរងគ្រោះក្រោកក៏ទៅហៅឲ្យក្រោកឡើងធ្វើការងារ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលហើយរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យហើយបានបញ្ជាក់ថា ជនរងគ្រោះពុំបានស្លាប់ដោយសារអំពើឃាតកម្ម ឬពុលអ្វីនោះទេ ពោលគឺគាត់ស្លាប់ដោយសារខ្យល់គរ។ ក្រោយពីពិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-08_11-24-44photo_2016-06-08_11-24-46photo_2016-06-08_11-24-50photo_2016-06-08_11-24-53photo_2016-06-08_11-24-56photo_2016-06-08_11-24-59

មតិយោបល់