ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមជិះម៉ូតូដេញកាប់គ្នាពេញផ្លូវ សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ព្រះសីហនុ: ក្មេងទំនើងចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូចំនួន២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃធ្វើការប្រដេញគ្នានៅលើដងផ្លូវ នាវេលាយប់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលបានចុះសហការណ៍បានប្រាប់ដឹងថា នៅវេលាម៉ោងប្រមាណ២៣និង៣០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ខណ:ពេលកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាល កំពុងល្បាតនៅតាមផ្លូវ ក៏ជួបប្រទះយុវជនចំនួន២ក្រុម បានជិះម៉ូតូដេញគ្នាពេញផ្លូវ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនបាន៣នាក់ រួមជាមួយដាវសាំម៉ួរ៉ៃចំនួន ១ដើម បញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ តាមនិតិវិធីច្បាប់។

យុវជនទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ឈ្មោះ ផាន់ ដាឡែន ភេទ ប្រុស អាយុ៣៣ឆ្នាំ មានមុរបរ ជាងម៉ូតូមានទីលំនៅ ភូមិ៤ សង្កាត់លេខ៤។ ទី២.ឈ្មោះ នាក់ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបរឡាដឹកខ្សាច់។ ទី៣.ឈ្មោះ ទុន វ៉ាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ធ្វើការហាងម្ហូបស្រស់។

បច្ចុប្បន្នយុវជនជើងខ្លាំងទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនធ្វើការសាកសួរតាមនិតិវិធី៕

photo_2016-06-08_11-12-56

photo_2016-06-08_11-12-58

photo_2016-06-08_11-13-01

photo_2016-06-08_11-13-03

photo_2016-06-08_11-13-05

មតិយោបល់