Post News Media ព័ត៌មានជាតិ លួងលោម​​នាងក្...

លួងលោម​​នាងក្រមុំ​ យកទៅ​រំលោភ​បានសម្រេច

ពោធិ៍សាត់: បុរសវ័យ២៧ឆ្នាំ បានលួងលោមនាងក្រមុំម្នាក់យកទៅរំលោភរហូតបានសម្រេច ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅទីបញ្ជាការចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។

បើតាមការឲ្យដឹងពីអាវុធហត្ថក្រុងពោធិ៍សាត់ ដែលទទួលបណ្ដឹងពីឪពុកនារីរងគ្រោះ បានឲ្យដឹងថា បុរសសង្ស័យម្នាក់ ឈ្មោះ ឌី រិទ្ធ អាយុ២៧ឆ្នាំ ដែលបានរស់នៅខេត្តសៀមរាប ឯនារីរងគ្រោះឈ្មោះ ដ.ណ.រ អាយុ១៦ឆ្នាំ ដែលមានទីលំនៅខេត្តបាត់ដំបង ហើយអ្នកទាំងពីរបានចំណាក់ស្រុកមកចាំ ចម្ការឲ្យគេនៅក្បែរគ្នាក្នុងភូមិកើតហេតុខាងលើ។

អាវុធហត្ថបានបន្ដថា ក្រោយពេលពួកគេមកចាំចម្ការដំឡូងមី នៅក្បែរគ្នាបានយូរថ្ងៃក៏ស្គាល់គ្នាហើយក៏ឈានដល់មានទំនាក់ទំនងរាប់អានគ្នា។ លុះដល់ថ្ងៃខែកើតហេតុត្រង់ចំណុចអណ្ដូងតាជក់ភូមិសាស្ដ្រ កើតហេតុ បុរសនេះ បានល្បួងនារីរងគ្រោះរំលោភរហូតបានសម្រេច២លើក ក៏បែកការណ៍ដល់ឪពុក ប្ដឹងអាវុធហត្ថចាប់ខ្លួនតែម្ដង។ ដោយឡែក នារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចាប់រំលោភនាងក្រមុំ (1)

ចាប់រំលោភនាងក្រមុំ (2)