ភ្នំពេញៈ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងគ្រឿងញៀន នាព្រឹកនេះ ដោយមានការបញ្ជាពីលោក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោក គួក សុខហួរ អធិការរងខណ្ឌ បាននាំយកជនសង្ស័យមកចង្អុលបង្ហាញទីតាំងដែលជនសង្ស័យនេះ គាស់ផ្ទះលួចយកម៉ូតូមកបញ្ចាំ ហើយក៏មានការចូលរួមពីលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងលោក សុផានរីវ៉ា ក្រឡាបញ្ជីតំណាងឲ្យព្រះរាជអាជ្ញាធរ អមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ផងដែរ។
ករណីនេះ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ២ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្នុងនោះ សមត្ថកិច្ចរកឃើញម៉ូតូ ដែលម្ចាស់ទទួលផលចោរកម្មចំនួន១៧គ្រឿង និងឃាត់ខ្លួនប្រុសស្រី២នាក់ ដែលជាអ្នកទទួលផលចោរកម្ម៕
មតិយោបល់