ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនចិន ស្វែងរកឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញៈ ខណៈប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍នោះ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិនឈ្មោះ Funde Holding Group Co., Ltd បានសម្ដែងចំណាប់អារម្មណ៍ និងស្នើដ្ឋមន្ត្រីក្រសួងសាធារណការក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ការស្នើកឱកាសវិនិយោគនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូចិនមួយក្រុម ដែលដឹកនាំដោយលោកស្រី Meiying Tao ប្រធានកិត្តិយសក្រុមហ៊ុន Funde Holding Group Co., Ltd. និងអមដំណើរដោយលោក Tao Zhang ប្រធានក្រុមហ៊ុន Funde Holding Group Co., Ltd នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី Meiying Tao បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី អំពីសកម្មភាព និងប្រតិបត្តិការថ្មីៗ របស់ក្រុមហ៊ុននៅក្នុងប្រទេសចិន។ លោកស្រី បានសម្តែងចំណាប់អារម្មណ៍ និងស្នើសុំដំបូន្មានពីលោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ទាក់ទងទៅនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ក៏ដូចជាក្រុមហ៊ុន ដែលបានចាប់អារម្មណ៍ស្វែងរកឱកាសថ្មីក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងនោះ លោកក៏បានលើកឡើង នូវវិស័យមួយចំនួនឲ្យក្រុមហ៊ុនពិចារណាលើការវិនិយោគ ក្នុងនោះ រួមមាន ការដឹកជញ្ជូន និងឃ្លាំងក្លាសេទំនិញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕

13323513_532352490282429_4602196992684709539_o12031430_532352160282462_4992260494569660845_o13316979_532352163615795_2729490132484070253_o13433105_532352246949120_224361757481346044_o13392303_532352306949114_4331315349398586909_o13340322_532352273615784_7081192003414166492_o13417016_532352556949089_4765392675326465841_o13344559_532352493615762_75536732447026404_n13350361_532352560282422_2018760775916172528_o13392233_532352390282439_505395442451747461_o13412177_532352646949080_3209090935683978051_o

មតិយោបល់