ព័ត៌មានជាតិ

ខ្លាំងមែនបុរសម្នាក់នេះ! ផឹកស៊ីស្រវឹង ហ៊ានវាយនគរបាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តកណ្តាល

កណ្តាលៈ កាលពីវេលាម៉ោង២២និង៤៧ នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា បង្កឡើងដោយបុរសស្រវឹងស្រាម្នាក់ វាយនគរបាល បង្កឲ្យរបួសស្នាម ស្ថិតនៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ៖ ឈ្មោះ សំសារី សុជាតា ភេទ ប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកជនសង្ស័យឈ្មោះ ផល វណ្ណេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចថា ឈ្មោះ ផល វណ្ណេត បានផឹកស៊ីស្រែកឡូឡា រករឿងពួកគាត់ រួចជនសង្ស័យបានទៅផ្ទះ ហើយបន្តិចក្រោយមក ក៏ត្រឡប់មកវិញ ចាប់ផ្តើមរករឿងម្តងទៀត ពេលនោះពួកគាត់បានទូរស័ព្ទទៅឈ្មោះ សំសារី សុជាតា ជានាយប៉ុស្តិ៍ ឃុំកំពង់ស្វាយពេលទទួលព័ត៌មាន ហើយលោកនាយប៉ុស្ដិ៍បានដឹកនាំកម្លាំង ចុះទៅកន្លែងកើតហេតុ ដោយមាននាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ កម្លាំងប្រជាការពារ ពេលកម្លាំងមកដល់កន្លែងកើតហេតុ លោកនាយប៉ុស្តិ៍បានសួរនាំពីរឿងហេតុ ស្រាប់តែជនសង្ស័យខាងលើ ស្ទុះមកដាល់ចំរង្វង់ភ្នែកខាងស្តាំចំនួន៣ដៃ ជាំក្រហមភ្នែកនិង ចំថ្ងាស់០១ដៃខាងស្តាំលើចិញ្ចើមឡើងហើមប៉ោង ពេលនោះមន្រ្តីប៉ុស្តិ៍ ឈ្មោះ ប៊ុល ចាន់ ភេទប្រុសស្ទុះទៅឃាត់តែត្រូវជនសង្ស័យ ដាល់មួយដៃ បណ្តាលឲ្យដួលផ្ទប់ជញ្ជាំង ឃើញដូចនេះកម្លាំង ប្រជាការពារចូលទៅឃាត់ តែត្រូវជនសង្ស័យ វាយត្រូវរបួសម្រាមដៃឆ្វេងម្នាក់និងគ្រេចកដៃស្តាំម្នាក់ទៀត ពេលធ្វើសកម្មភាព រួចហើយជនសង្ស័យ បានរត់គេចខ្លួន តែត្រូវកម្លាំង ជំនាញនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយនិងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ស្វែងរកចាប់ខ្លួនជនសង្ស័យបាននាំខ្លួនមកធ្វើការសាកសួរ នៅប៉ុស្តិ៍ ។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើសម្ថកិច្ចពិតប្រាកដមែន ។ ក្រោយពីសួនាំរួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាល ស្រុកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិតិវិធីផ្លូវច្បាប់ ៕

មតិយោបល់