ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

រូបអាក្រាត វ៉ាន់ នីឡា កក្រើកហ្វេសប៊ុក

ភ្នំពេញ: ប៉ុន្មានម៉ោងក្រោយប្រកាសប្ដឹង កញ្ញា វ៉ាន់ នីឡា ក៏ត្រូវគេទម្លាយរូបថតអាក្រាតកាយកាន់តែច្រើននៅលើហ្វេសប៊ុក។ រូបថតទាំងនោះ ត្រូវសាមីខ្លួនទទួលស្គាល់ថា ពិត ដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញា គឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាង ដើម្បីបង្ហោះរូបថតអាក្រាត។

យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់លោក សិទ្ធិស័ក្ត ជាអតីតសង្សារនាង លោកបានប្រកាសថា ខ្លួនមិនបានដឹងរឿង ដែលវ៉ាន់ នីឡា បានធ្វើការចោទប្រកាន់នោះទេ។ លោកបានទាំងបង្ហោះថា អ្វីដែលបានបានកើតឡើង គឺជាការប្រឌិតឡើង ដោយភាគីខាងនាងប៉ុណ្ណោះ។

មកទល់ពេលនេះ គេកត់សម្គាល់ថា រូបភាពអាក្រាតរបស់នាង ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ បន្ទាប់ពីបានទម្លាយចេញ។ វ៉ាន់ នីឡា តារាចម្រៀងផលិតកម្ម Pleng Record បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ដោយនាងរំពឹងយ៉ាងច្រើនថា ច្បាប់នឹងរកយុត្តិធម៌ឲ្យនាង។

ក្រុមអ្នកលេងហ្វេសប៊ុកភាគច្រើន បានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយចំនួនដែលបានឃើញរូបថតអាក្រាតទាំងនេះ គឺធ្វើការរិះគន់ចំពោះនាង ដែលទុកចិត្តសង្សាររហូតដល់ហ៊ានថតរូបភាពមិនសមភ្នែកទាំងនោះនៅពេលល្អូកល្អិនគ្នាផងដែរ។

ស្របពេលនេះ គេកំពុងចាំមើល ថាតើក្រោយរូបភាពបន្តផុសផុលពេញស្រទាប់មហាជនបែបនេះ តើច្បាប់នឹងមានចំណាត់ការបែបណា ហើយតើកេរ្តិ៍ឈប់នាងនឹងប្រឈមការប៉ះពាល់កម្រិតណា៕

មតិយោបល់