(ភ្នំពេញ)៖ បន្តិចទៀតគណបក្សសង្រ្គោះជាតិ( CNRP ) នឹងចេញសេចក្តីថ្លែងការ ក្រោយពី
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក អ៊ុំ សំអាន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន
នៅខេត្តសៀមរាប នេះបើតាមការថ្លែង ពីលោក
យឹម សុវណ្ណ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់Post News តាមទូរស័ព្ទនៅមុននេះបន្តិចថា ” យើងនឹងតស៊ូមតិ ហើយនឹងចេញសេចក្តីថ្លែងការបន្តិចទៀត ព្រមទាំងរកមេធាវីឱ្យគាត់ ” ។
អ្នកនាំពាក្យរូបនេះបន្តរថា ” ការចាប់ខ្លួនលោក អ៊ុំ
សំអាន អ្នកតំណាងរាស្រ្ត នៅមានអាភ័យឯកសិទ្ធនៅឡើយ ដោយការចាប់ខ្លួននេះមិនទាន់ដកអាភ័យឯកសិទ្ធ “។
លោក យឹម សុវណ្ណ ចាត់ទុកថា ” ការចាប់ខ្លួនអ្នកតំណាងរាស្រ្ត ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបទបញ្ជា
ផ្ទៃក្នុងរបស់រដ្ឋសភា ”
លោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់Post News នៅព្រឹកថ្ងៃទី១១មេសា ២០១៦ មុននេះបន្តិចថា” តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីយប់មុុិញហើយ តាមដីការរបស់តុលាការ ” ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបរិយាយឱ្យពិស្តារនោះទេ ដោយសង្កត់ធ្ងន់ថា ជនសង្ស័យស្ថិតក្នុងការនាំខ្លួនមកកាន់ក្រសួងមហាផ្ទៃព្រឹកនេះ ។
បើតាមប្រភពព័ត៏មាន លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារមួយ លើទឹកដីខេត្តសៀមរាប
ក្រោយពីលោកត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ គ្រាដែលលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។
មតិយោបល់