(ខេត្តក្រចេះ)៖ មានភាពភ្ញាក់ផ្អើលពេញភូមិ ដោយគេបានប្រទះឃើញ សពនារីក្រមុំម្នាក់ ស្លាប់ក្នុងសភាពអាក្រាតកាយ នៅ ក្នងទឹកស្រះ ក្រោយភូមិ ដោយមានស្នាមអារ.ក ទៀតផង ដែលគេសង្ស័យថា នាងត្រូវឃាតករំលោភ ហើយសម្លាប់ដោយអារ.ក។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១០ មេសា បន្ទាប់ពីនាងក្រមុំរងគ្រោះ បានបាត់ខ្លួន តាំងពីម៉ោង០៩:០០ យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រាដែលទៅដូរឌីស រឿងភាគថៃ។ បើតាមការឲ្យដឹង ពីអ្នកភូមិនៅតំបន់នោះ បាននិយាយថា ហេតុការរំលោភសម្លាប់នេះ ខណៈដែលនារីរងគ្រោះ បានចេញទៅជួលឌីស យកមកមើល ក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លបស្ទាក់ចាប់នាងតាមផ្លូវ ហើយធ្វើសកម្មភាពរំលោភ រហូតបានសម្រច រួចហើយអារ.កសម្លាប់ចោល តែម្តង។
ប្រភពបានបញ្ជាក់ថា នៅពេលបាត់ខ្លួន គ្រាដែលទៅជួលឌីស រឿងភាគថៃ នោះ បងប្អូនសាច់ញាតិ និងអ្នកភូមិ បានតាមរកគ្រប់ទីកន្លែងដែរ តែរកមិនឃើញសោះ។ លុះដល់ព្រឹកឡើង ម៉ោងប្រមាណ១០ ឪពុកនាងរងគ្រោះ និងសាច់ញាតិ បានទៅក្រោយភូមិ មើលមាត់ស្រះទឹក ទើបឃើញមានស្នាមជើង និងស្នាមអូសដី។ ខណៈនោះ ពួកគាត់មានការសង្ស័យ ក៏នាំគ្នាចុះទឹកស្រះ រាវរកមើល ក៏ស្រាប់តែប៉ះសពនាង លិចនៅបាតស្រះ ហើយនាំគ្នាលើកឡើងមកលើគោក ឃើញមានសភាពអាក្រាតកាយ នឹងមានស្នាមអារ.ក ផងដែរ ធ្វើឱ្យក្រុមគ្រួសារ និងអ្នកភូមិ ស្រែកយំអាណិតនាង យ៉ាងខ្លាំង។
មន្ត្រីនគរបាលមូលដ្ឋាន និងនគរបាលបច្ចេកទេស បានចុះពិនិត្យ ហើយបានបញ្ជាក់ថា នាងត្រូវឃាតកររំលោភ រហូតបានសម្រេច រួចហើយទើបសម្លាប់ដោយអារ.ក។ មន្ត្រីនគរបាល បានបញ្ជាក់ថា ជនជាឃាតក អាចជាមនុស្សស្គាល់គ្នា អីចឹងហើយ ទើបឃាតក សម្លាប់ចោល ដើម្បីបំបាត់ដាន បើនាងនៅមានជីវិត នាងអាចប្រាប់ឪពុកម្តាយ ប្តឹងនគរបាលឱ្យចាប់ខ្លួនបាន។ ពេលនេះ សពនាង កំពុងត្រូវបានសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។ រីឯឃាតក នគរបាល កំពុងស្រាវជ្រាវ ដោយមន្ត្រីនគរបាលអះអាងថា មានតម្រុយខ្លះហើយ និងឈានទៅចាប់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់៕
មតិយោបល់