ព័ត៌មានជាតិ

ខាងស្រីថាចាប់ ខាងប្រុសថាទេ

កណ្តាកៈ បុរសម្នាក់ ត្រូវនារីម្នាក់ចោទប្រកាន់ថា បានចាប់រំលោភរូបនាងរហូតបានសម្រេច ខណៈដែលភាគីខាងប្រុសប្រកែកហើយ ប្រកែកទៀតថា មិនបានចាប់រំលោភទេ។

បុរសដែលត្រូវនារីរងគ្រោះចោទថា ចាប់រំលោភ ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបញ្ជាឲ្យឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ហើយនាំខ្លួនមកប៉ុស្តិ៍នគរបាលព្រែកឫស្សី។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកឫស្សីសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកមន្ទីរពេទ្យ។ ជនល្មើសឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ចោទប្រកាន់ជនសង្ស័យចាប់រំលោភរូបនាង ខណៈនាងនៅផ្ទះម្នាក់ឯងកំពុងដេកមើលទូរស័ព្ទ។ ជនរងគ្រោះនិងជនសង្ស័យជាបងប្អូនជីដូនមួយនិងគ្នា។

បើតាមពាក្យបណ្តឹងថា នៅវេលា៥និង៣០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ពេលដែលជនរងគ្រោះកំពុងតែដេក ចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ លើផ្ទះរបស់ខ្លួនតែម្នាក់ឯង ពេលនោះស្រាប់តែជនល្មើសបានដើរឡើងទៅធ្វើសកម្មភាពចាប់ខ្ទប់ មាត់និងច្របាច់ក គំរាមមិនឲ្យស្រែកហើយចាប់រំលោភតែម្តង ពេលរំលោភរួចនារីរងគ្រោះទាញទូរស័ព្ទបំរុងតេប្រាប់ម្តាយរបស់ខ្លួន ស្រាប់ជនសង្ស័យបានស្ទុះទៅឆក់យកទូរស័ព្ទពីដៃជនរងគ្រោះព្រមទាំងយកលុយអស់មួយចំនួន ហើយបានគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បងប្អូនរបស់នារីរងគ្រោះបានឃើញជនល្មើសនៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្ដង។ ចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា មិនបានចាប់រំលោភនារីរងគ្រោះទេ គឺគ្រាន់តែបានយកដៃខ្ទប់មាត់ មិនឲ្យស្រែក ហើយយកទូរស័ព្ទ០២គ្រឿង និងលុយ១០ដុល្លារ ។

លោកអធិការបញ្ជាក់ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលលោក លឹម សុគន្ថា បានឯកភាពឲ្យធ្វើការឃាត់ខ្លួនជនល្មើសដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-08-16_14-15-21photo_2016-08-16_14-15-27photo_2016-08-16_14-15-30

មតិយោបល់