ភ្នំពេញៈ ថ្មីៗនេះក្រុមចម្រៀង EVOK បានយកបទចម្រៀង “ស្ពានអូរតាគី” ច្រៀងដោយអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត យកទៅកែច្នៃ ដែលភាសាភាគច្រើនហៅថា Remix បានធ្វើឲ្យអ្នកដឹកនាំសម្តែងលោក មុត ថារី បញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅលើចំណុចនេះ។
បើទោះបីជាប្លែក ប៉ុន្តែក្រុមចម្រៀងខាងលើ ត្រូវបានអ្នកលេងហ្វេសប៊ុក រិះគន់ចោទជាសំនួរថាស្នាដៃមរតកដើមមកអភិវឌ្ឈត្រូវមានលក្ខណះរបស់វាត្រឹមត្រូវក្នុងន័យថែរក្សានិងផ្សព្វផ្សាយឡើងវិញ។ ចុះបើអ្នកធ្វើបែបនេះជាការរំលោភបំផ្លាញរឺយ៉ាងណា?
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក មុត ថារី អ្នកដឹកនាំសម្តែងរឿង បានបញ្ចេញប្រតិកម្មធ្ងន់ៗថា ក្រសួងវប្បធម៌បានហាមថា កុំយកបទគេចាស់ទៅក្រឡៃបន្ថែម តែអស់លោកនៅតែបំពាន ដូច្នេះមានតែច្បាប់ទេ ទើបអាចកែខួរអស់លោកបាន! សូមបញ្ជាក់ថា បទនេះជារបស់លោក គង្គ ប៊ុនឈឿន ដោយគាត់បានសរសេរបញ្ជាក់ក្នុងសៀវភៅកំណាព្យស្នេហ៍មាសសម្រាប់ ជាតឹកតាង។
សូមបញ្ជាក់ផងដែរថា សម្រាប់បទ “ស្ពានអូរតាគី” ត្រូវបានក្រុម EVOK យកទៅ Remix នេះបានអាប់ឡូតចូលយូធូបកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ដោយមានអ្នកចុចមើល 10,908 ដង ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=T_ck4l3vc-c
មតិយោបល់