ព័ត៌មានជាតិ

រថយន្ត និងម៉ូតូ ៣គ្រឿង ប៉ះទង្គិចគ្នា នៅព្រះសីហនុ រងរបួសស្ត្រីម្នាក់

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានស្ត្រី២នាក់ បានជិះម៉ូតូពាក់លេខ ព្រះសីហនុ1H-4814 ជ្រុលទៅបុកពីក្រោយរថយន្តធុនត្រាមួយគ្រឿង ពាក់លេខ ភ្នំពេញ2X-0678 បណ្តាលឲ្យភាគីខាងម៉ូតូដួល រួចក៏មានរថយន្តCRVមួយគ្រឿងទៀត ពាក់លេខភ្នំពេញ 2M-4618 បើកបរដោយស្ត្រីជនជាតិចិន ដែលបើកបរពីក្រោយ បានជ្រុលទៅប៉ះស្ត្រីម្នាក់ភាគីខាងម៉ូតូ បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះ កើតឡើងនៅផ្លូវជិតការិយាលយ័កាំកុងត្រូល សាខាខេត្តព្រះសីហនុ កាលពីម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨។

ភ្លាមៗផងដែរ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់