អង់គ្លេស: មហាក្សត្រី Elizabeth II បានប្រារព្ធពិធីខួបកំណើតរយៈពីរថ្ងៃ ក្នុងព្រះជន្មាយុ ៩០ឆ្នាំ ជាផ្លូវការកាលពីសៅរ៍ ទី១១ ដល់ថ្ងៃអាទិត្យទី១២ មិថុនានេះ នៅក្នុងទីក្រុងឡុងដ៏ ដែលជាផ្នែកមួយនៃប្រពៃណីរាជវង្សដែលមានអាយុកាលជាង ២៥០ឆ្នាំមកហើយ ដែលបានត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ មិថុនានេះ។
ក្បួនដង្ហែពិសេសនេះ មានមន្ត្រីដង្ហែក្បួនដោយស្មើជើងប្រមាណ ១.៥០០នាក់ និងមានកងទ័ពសេះជាង ៣០០នាក់ នៅក្នុងឯកសណ្ឋានពណ៌ក្រហមលាយខ្មៅ។ ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមហាក្សត្រីអង់គ្លេសនៅក្នុងថ្ងៃខួបកំណើត បានស្លៀកសម្លៀកបំពាក់ពណ៌បៃតងខៀវខ្ចី ដែលជាចំណង់ចំណូលចង់របស់គាត់ រីឯសាច់ញាត្តិរាជវង្សវិញស្លៀកពណ៌ស ក្រហមនិងខ្មៅទៅវិញ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រីបានប្រារព្ធពិធីខួបកំណើត ដែលជាផ្នែកមួយនៃប្រពៃណីរាជវង្សមួយដែលមានអាយុកាលជាង ២៥០ឆ្នាំមកហើយ បានត្រឡប់មកវិញ។ កាលបរិច្ឆេទពិតប្រាកដនៃកំណើតរបស់ក្សត្រីរូបនេះ គឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ ប៉ុន្តែនៅថ្ងៃខួបកំណើតរបស់មហាក្សត្រីនេះ ត្រូវបានសម្គាល់ជាផ្លូវការនៅថ្ងៃទី១១និង១២ មិថុនានេះ នៅប្រទេសអង់គ្លេសផងដែរ៕
មតិយោបល់