ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អញ្ជើញជាធិបតីភាព សម្ពោធគម្រោងអាគារ អេចធីអេច ស្វីត

ភ្នំពេញៈ លោក​ស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធគម្រោង អាគារ អេចធីអេច ស្វីត (88 Suites Building) របស់ក្រុមហ៊ុន វ៉ាយស៊ីធីលែនលីមីតធីត (YCT Land Private Limited) ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទីតាំងនៅស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកស្រី​ក៏បានមានប្រសាសន៍ថា ការដាក់សម្ពោធអាគារអេចធីអេចស្វីត គឺជាគម្រោង វិនិយោគទុនមកពីប្រទេសម៉ាឡេស៊ីដោយគ្រួសារ តាន់ និងគ្រួសារ ចុង គឺស្របពេលដែលកម្ពុជា កំពុងមានស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពភ្លឺស្វាង វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវស្ថេរភាព សន្តិសុខ និងសន្តិភាពធានាបាននូវសន្តិសុខ ស្បៀង និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយសម្តេចក៏បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរុញ កំណើនសេដ្ឋកិច្ច និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត រួមទាំងច្បាប់វិនិយោគដែលអនុគ្រោះដល់ ធុរកិច្ចជន ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅគួរឲ្យចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស៕

មតិយោបល់