បារាំងៈ អតីតរដ្ឋមន្ត្រីក្រសួងអប់រំលោក Benoit Hamon ត្រូវបានជ្រើសតាំងជាបេក្ខជន សម្រាប់តំណែងប្រធានាធិបតីបារាំង ខាងគណបក្យឆ្វេងនិយមនៅឆ្នាំនេះ បន្ទាប់ពីលោកទទួលជ័យជម្នះការបោះឆ្នោត ក្នុងបក្សលើគូប្រជែងខ្លួន គឺអតីតនាយករដ្ឋមន្រ្តីលោក Manuel Valls ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
លោក Thomas Clay ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបឋម បានឲ្យដឹងថា លទ្ធផលកាលពីថ្ងៃអាទិត្យ គឺ ៦០% ពីការិយាល័យបោះឆ្នោត បានបង្ហាញថា លោក Hamon បានឈ្នះជាមួយនឹងសំទ្បេងឆ្នោតគ្រាំទ្រ ៥៨,៦៥% ខណៈគូប្រជែងលោក Valls ទទួលបានសំទ្បេង ៤១,៣៥% តែប៉ុណ្ណោះ។
បន្ទាប់ពីការប្រកាសលទ្ធផល លោក Valls ក៏បានថ្លែងសុន្ទរកថាអបអរសាទរ និងជូនពរដល់គូប្រកួតរបស់ខ្លួនឲ្យមាន សំណាងល្អ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅខែមេសា និងឧសភាខាងមុខនេះផងដែរ៕
មតិយោបល់